khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ព្រះវស្សា នៅវត្តកោះអណ្តែត ខេត្តតាកែវ
     
    ចែករំលែក ៖

    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ កែប និងខេត្តកំពត) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម អញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ និងនាំយកនូវទេយ្យទាន ទេយ្យវត្ថុ ចតុប្បច្ច័យ មួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តកោះអណ្តែត ដែលស្ថិតនៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតាជីដូនជីតា និងញាតិកាក្នុងសង្សារវដ្ត ដែលបានចែកឋានទៅកាន់បរលោកហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់យុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឆ្លៀតក្នុងឱកាសដែលគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ នៅកម្ពុជា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ